ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានរយៈពេលតែ ០៨ថ្ងៃប៉ុណ្ណោះ

(ភ្នំពេញ)៖ គណបក្សនយោបាយទាំងអស់ដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិធ្វើការឃោសនារកនូវសម្លេងឆ្នោត ត្រឹមតែរយៈពេល ០៨ថ្ងៃប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។

ការឃោសនារកសម្លេងឆ្នោតចាប់ធ្វើឡើងចាប់ផ្តើមពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង 06:00 AM ដល់ម៉ោង 10:00 PM។ ការឃោសនាដោយឧបករណ៍បំពងសម្លេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង 12:00 ថ្ងៃត្រង់ដល់ម៉ោង 02:00 រសៀល ហើយក៏ហាមឃាត់ការឃោសនាបោះឆ្នោតនៅក្បែរមន្ទីរពេទ្យ និងសាលារៀន ឬគ្រឹះស្ថានសិក្សានានាផ្សេងទៀតដែរ។ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃដំណើរការបោះឆ្នោត៕

អត្ថបទ៖​ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds