ស្ថិតិគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ
(ភ្នំពេញ)៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១០ករណី បណ្ដាលឲ្យមនុស្សស្លាប់ ០៧នាក់ របួសធ្ងន់ និងស្រាលចំនួន ១៧នាក់។
ប្រភពដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ០៨គ្រឿង រថយន្តតូចចំនួន ០៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍រួមមានដូចជា៖ ល្បឿនលើសកំណត់ មិនប្រកាន់ស្ដាំ បើកបរវ៉ាគ្នា និងសេពគ្រឿងស្រវឹង។
អត្ថបទ៖ សីហា