នៅលើពិភពលោក ចំនួនអ្នកឆ្លង COVID-19 កើនដល់ជាង ៨.២លាននាក់ ស្លាប់ជាង ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ៤.២លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង 11ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,២៥១,០៦៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៤៥,១៨៥នាក់ និងជាសះស្បើយឡើងវិញ ៤,២៩៩,២២០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,២០៨,២៤០នាក់ ស្លាប់ចំនួន ១១៩,១២៩នាក់ និងជាសះស្បើយចំនួន ៨៩៩,៥០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៩២៨,៨៣៤នាក់ ស្លាប់ចំនួន ៤៥,៤៥៦នាក់ និងជាសះស្បើយ ៤៦៤,៧៧៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៤៥,៤៥៨នាក់ ស្លាប់ ៧,២៨៤នាក់ និងជាសះស្បើយ ២៩៤,៣០៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds