ព្រឹកនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងប្រតិភូនៃក្រសួងសេដ្ឋកិច្ច

(ភ្នំពេញ)៖តាមរយៈសំណេររបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានដឹងថានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយនឹងប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលផ្ដោតសំខាន់ទៅលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

លោក ពេជ្រ ស្រស់ បានសរសេថា « នៅព្រឹកនេះ ខ្ញុំកំពុងចូលរួមប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋដោយជួបប្រជុំជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដែលដឹកនាំកំណត់បង្ហាញដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន»។ 

ដូច្នេះ សម្រាប់លទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយនឹងប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងណានោះ Fast News នឹងធ្វើការតាមដានជម្រាបជូននាពេលបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds