សៀង ចន្ធា សុំទោសសម្រាប់គ្រាប់បាល់អូសដាច់ខ្សែការពារតែមិនអាច…..
ខ្សែប្រយុទ្ធក្រោមអាយុ២២ឆ្នាំកម្ពុជា សៀង ចន្ធា បានសម្ដែងការសោកស្ដាយចំពោះការសម្រេចទីរបស់ខ្លួនមិនបានសម្រេច សម្រាប់ឱកាសដែលរូបគេអូសបាល់ដាច់ខ្សែការពារវៀតណាម ក្នុងការប្រកួត 2019 AFF U22 Championship ដែលបានបញ្ចប់មុននេះដោយកម្ពុជាចាញ់វៀតណាម ១-០ ។
ក្នុងការប្រកួតមុននេះត្រូវបានគេមើលឃើញថា សៀង ចន្ធា បានអូសបាល់ដាច់ខ្សែការពារ និងព្យាយាមសុទ្ធដោយខ្លួនឯង ប៉ុន្តែត្រូវបានអ្នកចាំទីរបស់ក្រុមវៀតណាមជួយបាន។ ក្នុងការធ្វើឲ្យបាត់បង់ឱកាសនោះ ខ្សែប្រយុទ្ធរបស់កម្ពុជារូបនេះបានឲ្យដឹងថា ខ្លួនពិតជាសោកស្ដាយ ដែលធ្វើមិនបានសម្រេច ដោយសាររូបគេសម្រេចចិត្តលឿនពេក។ យ៉ាងណា ចន្ទា បានសម្ដែងការសុំទោសទៅកាន់អ្នកគាំទ្រ និងសន្យាធ្វើឲ្យបានល្អនៅប្រកួតក្រោយៗ ។
អតីតយុវជនបាទីរូបនេះក៏បានអរគុណទៅកាន់អ្នកគាំទ្រផងដែរ ដែលបានចំណាយពេលវេលាមកគាំទ្រក្រុម U22 កម្ពុជា។ រូបគេក៏សំណូមពរឲ្យអ្នកគាំទ្រកម្ពុជា បន្តសកម្មភាពគាំទ្របន្តទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យបាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើន។
រំលឹកថា ក្រុមយុវជនក្រោមអាយុ ២២ ឆ្នាំកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីចាញ់វៀតណាម ១-០ ក្នុងព្រឹត្តិការណ៍ 2019 AFF U22 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ចង់ដឹងឱកាសនោះខកយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖