ពោធិ៍សាត់៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើអំពើហឹង្សាបង្ករបួសស្នាម

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងសហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលថ្មដាបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំក្នុងករណីប្រើអំពើហិង្សាបណ្តាលឲ្យមានរបួសស្នាម។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការស្រុកវាលវែង បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទឹម កុសល ភេទប្រុស គឺសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកធ្វើឡើងតាមបណ្តឹងរបស់ប្រជាពលរដ្ឋថា មានករណីហឹង្សាដោយចេតនាកើតឡើងនៅក្នុងក្រុមហ៊ុនMDSស្ថិតនៅចំណុចអូរដើមគរក្នុង ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រោយពីទទួលពាក្យបណ្ដឹងរួចកម្លាំងប៉ុស្តិ៍ថ្មដាបានចុះដល់ទីកន្លែងកើតហេតុរួចបានធ្វើការឃាត់ខ្លួនជន សង្ស័យឈ្មោះ ទឹម កុសល ភេទ ប្រុសអាយុ៣៩ឆ្នាំមុខរបរយោធាវរៈ០១ ឈរជើងនៅឃុំថ្មដានិងជាសន្តិសុខ ក្រុមហ៊ុនផងដែរ។ រីឯជនរងគ្រោះឈ្មោះ សឿន ស៊ែល ភេទប្រុសអាយុ៥៦ឆ្នាំមានទីលំនៅភូមិ ចំការជ្រៃខាងត្បូង ឃុំអន្លង់រាជាសន្តិសុខក្រុមហ៊ុន បច្ចុប្បន្ន នេះជនរងគ្រោះ ត្រូវបានក្រុមគ្រួសា របញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ហើយករណីហឹង្សានេះកើតឡើងបណ្តាលមកពីអ្នកទាំងពីរផឹកស្រាស្រវឹងស្រាទំនាស់ពាក្យ សំដីគ្នា ទើបបង្កឲ្យមានរឿងហេតុនេះកើតឡើងករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖ សីហា

(ព័ត៌មានខាងលើយោងទៅតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds