ព្រឹកនេះ កម្ពុជាប្រកាសពីករណីជាសះស្បើយថ្មីនៃអ្នកជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីជាសះស្បើយថ្មីមួយករណីទៀតនៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីជាសះស្បើយនេះ គឺជាបុរសជនជាតិខ្មែរបារាំង អាយុ ៣០ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ ដែលមានទីលំនៅនៅសង្កាត់ភ្នំពេញថ្មី ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយុ៕