អ្នកវិទ្យាសាស្ត្របរទេស អះអាងថា វីរុសកូរ៉ូណាគឺជាស្នាដៃមនុស្សអ្នកបង្កើត

(បរទេស)៖ អ្នកវិទ្យាសាស្ត្រន័រវេសលោក Birger Sørensen បានអះអាងថា វីរុស SARS-CoV-2 (ជំងឺCOVID-19) មិនមែនកើតឡើងដោយធម្មជាតិទេ ហើយមនុស្សជាអ្នកបង្កើតវាឡើង។ លោក Birger Sørensen ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាសហអ្នកនិពន្ធសៀវភៅ Quarterly Review of Biophysics ដែលគាំទ្រដោយអតីតប្រមុខ MI6 របស់អង់គ្លេសគឺលោក Sir Richard Dearlove ។ ការសិក្សារបស់លោក Birger Sørensen និងសាស្រ្តាចារ្យអង់គ្លេស Angus Dalgleish បានបង្ហាញថា ប្រូតេអ៉ីនរបស់វីរុសនេះ មើលទៅដូចជាត្រូវបានបញ្ចូលដោយធាតុសិប្បនិម្មិត។ ពួកគេក៏បានគូសបញ្ជាក់ពីកង្វះនៃការបម្រែបម្រួលហ្សែន (mutation) ចាប់តាំងពីការរកឃើញរបស់វា ដែលបង្ហាញថា វាត្រូវបានសម្របខ្លួនទៅនឹងមនុស្សរួចទៅហើយ។ ការសិក្សានេះបន្តពន្យល់ពីហេតុផលសម្រាប់ការអភិវឌ្ឍ Biovacc-19 ដែលជាវ៉ាក់សាំងរបស់បេក្ខភាពសម្រាប់ជំងឺ COVID-19 ដែលឥឡូវនេះកំពុងស្ថិតក្នុងការអភិវឌ្ឍមុនឈានដល់ពេលព្យាបាល។ អ្នកវិទ្យាសាស្ត្រលោក Birger Sørensen បានប្រាប់ NRK ថា វីរុសមានលក្ខណៈសម្បត្តិដែលខុសគ្នាឆ្ងាយពីជំងឺ SARS ហើយមិនធ្លាប់ត្រូវបានរកឃើញនៅក្នុងធម្មជាតិនោះទេ។ លោកបានពន្យល់ថា ប្រទេសចិននិងសហរដ្ឋអាមេរិក បានសហការគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ លើការស្រាវជ្រាវក្រុមគ្រួសារវីរុសកូរ៉ូណានេះ។

លោក Richard Dearlove ដែលជាប្រធាន MI6 ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ បានប្រាប់កាសែត Daily Telegraph ថា ការស្រាវជ្រាវបានបង្ហាញថា ជំងឺរាតត្បាតជាសកលដែលធ្វើឱ្យមនុស្សក្នុងពិភពលោកបាត់បង់ជីវិត ៤០ម៉ឺននាក់ មកហើយនេះ ប្រហែលជាបានចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍។ គាត់បានណែនាំថា ការខុសបច្ចេកទេសផ្នែកជីវសាស្ត្រអាចបណ្តាលឱ្យវីរុសបែកធ្លាយក្នុងកំឡុងពេលពិសោធ ជាមួយវីរុសកូរ៉ូណាលើសត្វប្រចៀវ។ លោក Dearlove បានបន្ថែមថា វាមិនទំនងត្រូវបានដោះលែងដោយចេតនានោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds