ព្រឹកនេះកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយថែមម្នាក់ទៀតហើយ
(ភ្នំពេញ)៖ សួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃ ០៨ ខែ មិថុនា ឆ្នាំ ២០២០ នេះថា មានអ្នកជាសះស្បើយ COVID-19 ១ នាក់ទៀតហើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសអាយុ ២៦ ឆ្នាំរស់នៅឃុំរកាពរ ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលទៅកម្មវិធីសាសនានៅប្រទេសថៃកាលពីពេលកន្លងទៅ ហើយក្រោយពេលតេស្តអវិជ្ជមាន COVID-19 ២ ដង រួចមកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។
សរុបតួលេខអ្នកឆ្លង COVID-19 សរុបមាន ១២៦ នាក់ក្នុងនោះព្យាបាលឲ្យជាសះស្បើយមាន ១២៤ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់៕