លោក ដូណាល់ ត្រាំ ត្រូវបានក្រុមសិទ្ធិស៊ីវិលសហរដ្ឋអាមេរិកប្តឹង ក្រោយប្រើកម្លាំងលើបាតុករមុខសេតវិមាន

(អាមេរិក)៖ ក្រុមសិទ្ធិស៊ីវិលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ប្តឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងជ័រនិងគ្រាប់បែកផ្សែង ដើម្បីបោសសំអាតក្រុមបាតុករ នៅខាងក្រៅសេតវិមានកាលពីដើមសប្ដាហ៍។ នេះបើយោងតាមកាសែត CGTN។

ក្រុមមន្រ្តីប៉ូលីសបានបង្ខំអ្នកតវ៉ាឱ្យបំបែកហ្វូង មុនពេលលោក ត្រាំ ដើរទៅព្រះវិហារមួយនៅក្បែរសេតវិមាន ដើម្បីថតរូប ខណៈប្រទេសទាំងមូលកំពុងផ្ទុះបាតុកម្មប្រឆាំងនឹងអំពើរើសអើងពូជសាសន៍ និងអំពើផ្សៃព្សៃរបស់ប៉ូលីស។ សហភាពសេរីភាពស៊ីវិលអាមេរិក ហៅកាត់ថា ACLU និងក្រុមដទៃទៀតបានចោទប្រកាន់លោកប្រធានាធិបតីនិងមន្ត្រីកំពូលៗថា បានរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញនៃការធ្វើបាតុកម្ម និងសិទ្ធិរបស់អ្នកចូលរួម។ ACLU បាននិយាយថា «មន្ត្រីប៉ូលីសបានធ្វើការវាយប្រហារមកលើក្រុមបាតុករ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds