អតីតតារាចម្រៀង ម៉ូលីកា សម្រេចចិត្តលែងលះប្តី ទាំងពរពោះជិតគ្រប់ខែ ដោយសារតាមទាន់ប្តីដេកជាមួយស្រី ជាអ្នកលក់ឡេដូចគ្នា
(សិល្បៈកម្សន្ត)៖ អ្នកនាង ម៉ូលីកា អតីតតារាចម្រៀង ប្រចាំផលិតកម្ម Rock បានប្រកាសនៅលើ Facebook របស់ខ្លួននៅថ្ងៃនេះថា នាងសម្រេចចិត្តលែងលះស្វាមីរបស់ខ្លួន ដែលជាអតីតតារាសម្តែងគឺលោក ឆានុន ក្រោយនាងតាមទាន់ស្វាមីរបស់នាងលួចមានស្រីក្រៅ ខណៈដែលនាងកំពុងពរពោះ ជិតគ្រប់ខែទៅហើយ។ អ្នកនាង ម៉ូលីកា បានបន្តអោយដឹងដែរថា ស្វាមីរបស់នាងលួចមានស្រីជាអ្នកលក់ឡេ ដូចគ្នាថែមទៀត។
អតីតារាចម្រៀងរូបនេះបានសរសេរនៅលើ Facebook ថា៖ “ខ្ងុំសំរេចចិត្តហើយ ថាលេងគ្នាជាមួយប្ដីរបស់ខ្ងុំ ហេតុផលពោះវាយកលុយខ្ងុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ងុំខំស្រែកជំទាល live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ងុំ cmt មក ព្រោះមុខរបរស្រីនិងលក់លេដែល”។ គួរបញ្ជាក់ផងដែរថា ស្នេហាអតីតតារាចម្រៀង ម៉ូលីកា ធ្លាប់មានបញ្ហាជាមួយស្វាមីម្តងរួចមកហើយ ខណៈពេលដែលទើបនឹងរៀបការរួចថ្មីៗ ប៉ុន្តែក៏ត្រូវគ្នាវិញ រហូតមកដល់បច្ចុប្បន្ននាងមានផ្ទៃពោះ៧ខែហើយ៕