ម៉េ​ង កែវ​ពេ​ជ្ជ​តា​ ត្រូវ​ភរិយា​អតីត​ប្តី​ប្តឹង​ពី «​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​»

(​ភ្នំពេញ)​៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​រយៈពេល​ប្រហែល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​ធ្វើការ​បកស្រាយ​ជុំវិញ​ដើម​ចប​នៃ​ការ​បែកបាក់​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះ ពេល​នេះ​ត្រូវ​បាន​អ្នក​នាង​លាតត្រដាង​ឲ្យ​ដឹង​ថា ស្ត្រី​មួយ​រូប​ដែល​ជា​ភរិយា​អតីត​ស្វាមី​របស់​អ្នក​នាង​ដែល​បាន​លែងលះ​គ្នា​ចប់​សព្វគ្រប់​នោះ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការក្រុង​ភ្នំពេញ ប្តឹង​តារាចម្រៀង​ស្រី​រូប​នេះ​ពី​បទ «​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​» ។

យោង​តាម​ពាក្យបណ្តឹង​ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​នោះ ​គឺ​ពាក្យបណ្តឹង​បាន​ដាក់​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី២៨ ឧសភា ឆ្នា​២០២០ ដែល​មាន​ដើមបណ្តឹង​ឈ្មោះ រស់ សោ​ភ័​ណ្ឌ អាយុ២៨ ឆ្នាំ​ដែល​ជា​ភរិយា​បច្ចុប្បន្ន​របស់​លោក មួ​ង ឃី​ម អតីត​ស្វាមី​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា​ដែល​បាន​បង្កើត​បានកូន​ប្រុស​-​ស្រី​ចំនួន ២នាក់​ ជាមួយ​តារាចម្រៀង​ជួរ​មុខ​រូប​នេះ ។ នៅ​ក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា វ័យ៤៦ឆ្នាំ​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និង​សម្លុត​កុំ​ឲ្យ​ដាក់​ពាក្យបណ្តឹង ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី១០ ដល់​ពេល​បច្ចុប្បន្ន ។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១០ ឧសភា ចាប់ពី​វេលា​ម៉ោងជាង ៦រសៀល​រហូត​ដល់​ម៉ោងជាង១០កន្លះ​ជាង «​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​គូកន​បាន​និយាយ​វាយប្រហារ​នាង​ខ្ញុំ ព្រមទាំង​ក្រុម​គ្រួសារ​តាម​បណ្តាញ​សង្គម Facebook Page Meng Keo Pichenda – ពេ​ជ្ជ​តា … ដូច​ជា​ចោទ​ថា «​សោ ភ័​ណ្ឌ ជា​ស្រី​របស់​លោក​ឯង ដែល​លោក​ឯង​ការ​ក្រោយ​នេះ ។ លោក​ឯង នៅ​មានរឿង​ច្រើន​ទៀត​! លោក​ឯង ស្គាល់​មី​មួយ​ហ្នឹង​តាំងពី​ជំនាន់​ណា? តាំងពី​រតនៈ​នៅ​ក្នុង​ពោះ ខ្ញុំ​ការ​ហើយ​បាន​ពីរ​ខែ ខ្ញុំ​តាម​ទាន់​លោក​ឯង​» ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open