ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦.៤លាននាក់ ស្លាប់ជាង ៣៨ម៉ឺននាក់ និងជាសះស្បើយជិត ៣លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៤៧៣,០៩៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨១,៧០៦នាក់ និងជាសះស្បើយឡើងវិញ២,៩៨៦,១៣៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨៨០,៥២៩នាក់ ស្លាប់ចំនួន១០៨,០៥៧នាក់ និងជាសះស្បើយចំនួន ៦២៥,៤១៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង៥៥៦,៦៦៨នាក់ ស្លាប់ចំនួន ៣១,២៧៨នាក់ និងជាសះស្បើយ ២៤០,៦២៧នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖