សម្តេចតេជោ៖ បើបងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបើមានគេកាត់ទឹកឬកាត់ផុក សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់
(ព្រះសីហនុ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ជូនសមត្ថកិច្ចជ្រាបជាដំណឹងថា មិនមានការកាត់ទឹក ចំពោះក្រដាសប្រាក់ $1,$2,$5 នោះទេ។
ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ក្រដាសប្រាក់ដុល្លារ $1,$2,$5 អត់កាត់ទឹកឬកាត់ផុកទេ
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា បេីបងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបេីមានគេកាត់ទឹកឬកាត់ផុក សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់។