លោក ពេជ្រ ស្រស់ ៖ គណបក្សយុវជនកម្ពុជាត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ សុជីវធម៌ សីលធម៌ មេត្តាធម៌ និងគុណធម៌ ចំពោះប្រជាជាតិខ្មែររបស់យើង

(ភ្នំពេញ)៖នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំក្រុមការងារប្រជុំដើម្បីពិនិត្យលើសកម្មភាពការងារ និងទិសដៅសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

នៅលើគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា« នៅព្រឹកនេះដែរខ្ញុំបានដឹកនាំប្រជុំក្រុមការងារទីស្នាក់ការកណ្ដាលនៃគណបក្សយុវជនកម្ពុជាដើម្បីបង្កើនសមត្ថភាពនិងពង្រឹងពង្រីករចនាសម្ព័ន្ធរបស់គណបក្សតាមមូលដ្ឋានខេត្ត ក្រុង ឃុំ សង្កាត់ក្នុងគោលបំណងត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃខាងមុខ ឆ្លៀតក្នុងឱកាសប្រជុំផ្ទៃក្នុងនេះផងដែរ»។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះបានបញ្ជាក់ទៀតថា« ក្នុងនាមខ្ញុំជាប្រធានគណបក្សបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សយុវជនកម្ពុជាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ សុជីវធម៌ សីលធម៌ មេត្តាធម៌ និងគុណធម៌ចំពោះប្រជាជាតិខ្មែររបស់យើងនៅគ្រប់និន្នាការនយោបាយ ជាពិសេស គឺលុបបំបាត់នូវវប្បធម៌លាបពណ៌ មួលបង្កាច់ ប្រឌិតរឿង ចោទប្រកាន់ខុសការពិតដល់អ្នក នយោបាយដទៃឲ្យបាន ហើយអ្វីដែលត្រូវធ្វើគឺធ្វើរឿងពិត និយាយការពិតនិងប្រកាន់សច្ចៈធម៌ជានិច្ច» ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds