នោះលាភធំហើយ!! ឯកឧត្តម ពេជ្រ ស្រស់ ប្រកាសសិក្សាធ្វើផ្ទះសមរម្យបណ្តោះអាសន្នឲ្យអ្នករើសអេតចាយ៨០គ្រួសារនៅកន្លែងចាក់សំរាមបឹងជើងឯក
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅទីតាំងគំនរសម្រាម ជើងឯក និងបាននាំយក មុងនិងស្បែកជើងកវែងជូនបងប្អូន៨០គ្រួសារ ទៅចែកប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន មុង ចំនួន១ និង ស្បែកជើងជ័រកៅស៊ូកវែង១គូរ។
ដោយមើលឃើញនូវការលំបាក ក្នុងការរស់នៅរបស់ពលរដ្ឋដែលរស់នៅទីនោះ លោក ពេជ្រ ស្រស់ បានលើកឡើងថា ” ខ្ញុំ ពេជ្រ ស្រស់ នឹងសិក្សាជាមួយអាជ្ញាធរខណ្ឌដង្កោដើម្បីស្នើសុំធ្វើផ្ទះសមរម្យបណ្តោះអាសន្នជូនបងប្អូនរើសអេតចាយ ៨០ គ្រួសារនៅទីតាំងចាក់សំរាមក្បែរបឹងជើងឯកជូនពួកគាត់រស់នៅបណ្តោះអាសន្នឲ្យមានអនាម័យ និងបាំងនូវភ្លៀងខ្យល់ ហើយផ្ទះនេះ គឺមិនមែនជាសំណង់រឹងទេ ហើយក៏មិនមែនឲ្យពួកគាត់កាន់កាប់អចិន្រ្តៃយ៍នោះដែរ គឺឲ្យពួកគាត់រស់នៅប្រកបនូវ មុខរបរបណ្តោះអាសន្នប៉ុណ្ណោះ។ ចំពោះថិវិកាធ្វើផ្ទះនេះ ខ្ញុំនឹងដើរសុំបងប្អូនខ្មែរយើងដែលមានជីវភាពធូរធារដើម្បីជួយឧបត្ថម្ភតាមសទ្ធា” ។ នេះយោងតាមទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ផ្ទាល់៕