ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦លាននាក់ ស្លាប់ជាង ៣៦ម៉ឺននាក់ និងជាសះស្បើយជាង ២.៦លាននាក់!
(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,០២៦,០៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦៦,៤១៥នាក់ និងជាសះស្បើយឡើងវិញ ២,៦៥៥,៩៥៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៩៣,២៦៣នាក់ ស្លាប់ចំនួន ១០៤,៥៣៩នាក់ និងជាសះស្បើយចំនួន ៥១៩,៣៨១នាក់។