ខាត់ សុឃីម ប្រកាសលក់សម្ភារៈសំអាងការឡៃឡុង
(ភ្នំពេញ) ៖ តារាចម្រៀងដែលមានសមត្ថភាពបកស្រាយបទចម្រៀងគ្រប់ទម្រង់សិល្បៈទាំងសម័យ ប្រពៃណី និងបុរាណ អ្នកនាង សុឃីម ដែលជាប់រហ័សនាមតារាមានប្តីក្មេងជាងវ័យថ្មីៗនេះមិនដឹងជាពើបប្រទះនូវរឿងអ្វីនោះទេ បានជាអ្នកនាងប្រកាសថា អ្នកនាងនឹងឡាយលក់សម្ភារៈសំអាងការឡៃឡុងអោយអស់ នៅសល់ត្រឹមតែ ២ម៉ឺននោះទេនារសៀលថ្ងៃនេះ ។
កាលពីម្សិលមិញនេះ អ្នកនាង ខាត់ សុឃឹម បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់អ្នកនាងថា « ថ្ងៃស្អែកខ្ញុំនឹងឡាយ ឡៃឡុងភ្នួងរបស់ខ្ញុំចោលហើយ ឈប់បើកហើយដើម10ម៉ឺន ឥឡូវលក់តែ2ម៉ឺន$ទេ» ដោយបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង បន្ទាប់ពីលឺដំណឹងនេះ ។ មូលហេតុដែលនាំអោយតារាចម្រៀងអាយៃតាមភ្លេងការរូបនេះ សម្រេចចិត្តលក់សម្ភារៈសំអាងទាំងអស់នៅពេលនេះ ពីព្រោះមិនមានលទ្ធភាពគ្រប់គ្រងនៅក្នុងហាងទាំងមូល ក៏ដូចជា ចង់បង្កើតមុខរបរថ្មីដែលប្រសើរជាងមុន តែនៅមិនទាន់ដឹងនៅឡើយទេ រីឯការច្រៀងភ្លេងការនៅតែមាន គ្រាន់តែពេលនេះលក់ភ្នួងអោយអស់សិន ។
យ៉ាងណាមិញ ប្រិយមិត្តមួយចំនួននៅតែមានការសោកស្តាយយ៉ាងខ្លាំង ទៅដល់តារារូបនេះតាមរយៈការខមមិន ពីព្រោះសំអាងការរបស់អ្នកនាងខាត់ សុឃឹម ទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក ៕