លោក ពេជ្រ ស្រស់៖ លោក ខាន់ សុវណ្ណ ភ្ញាក់ខ្លួនដូចខ្មោចងាប់បាន៧ថ្ងៃ ក្រោយត្រូវព្រនង់យ៉ាងធ្ងន់ក្បែរជាប់គុក
ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះផងដែរ លោក ខាន់ សុវណ្ណ បានចេញលិខិតសំទោស គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានមានកំហុសខុសឆ្គងនិងបណ្តាលអោយមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
លោក ខាន់ សុវណ្ណ ដែលមហាជនជាច្រេីនធ្លាប់ស្គាល់រួចមកហេីយថា ជាអ្នកកាន់កម្មវិធី អង្គ ប្រោកប្រាជ្ញ កាលពីកន្លងមក លោកបានប្រេីសម្តីគ្មានការគិតដែលបង្គាប់អោយលោកសង្ឃអាយុក្រោម៥៦ឆ្នាំ សឹកទាំងអស់ ដេីម្បីយកកម្លាំងមកធ្វេីសំណង់ទាំង ការលេីកសម្តីបែបនេះបានធ្វេីអោយមហាជនជាច្រេីនខឹងសម្បាយ៉ាងខ្លាំង ។
ដោយមានរឿងបែបនេះផងដែរ សម្តេចតេជោ បានបញ្ឈប់លោកពីកម្មវិធីអង្គប្រោកប្រាជ្ញនៅវិទ្យុបាយ័នផងដែរ ប៉ុន្តែ លោកបានកុហកមហាជនថាសម្តេចមិនបានដកលោកចេញពីកម្មវិធីនោះទេ ហេតុ ដូច្នេះហេីយបានធ្វេីអោយសម្តេចតេជោខឹងលោកយ៉ាងខ្លាំងផងដែរ ដែលលោកហ៊ានល្មេីសនិងបទបញ្ជា។
ក្រោយចេញលិខិតសំទោសរួចនោះ ស្រាប់តែ លោក ពេជ្រ ស្រស់ បានបង្ហោះសារយ៉ាងដូច្នេះថា : ”
លោក ខាន់ សុវណ្ណ ភ្ញាក់ខ្លួនដូចខ្មោចងាប់បាន៧ថ្ងៃ ក្រោយត្រូវព្រនង់យ៉ាងធ្ងន់ក្បែរជាប់គុក ទើបចេញលិខិតសុំទោសផ្លូវការប៉ុន្តែលិខិតសុំទោសនេះគឺគ្មានលក្ខណៈបែបទរដ្ឋបាលបន្តិចសោះ ហើយជារើយៗតានេះអួតខ្លួនជាអ្នកជ្រៅជ្រះលើកិច្ចការងារណាស់។
លោកបានបន្តទៀតថា លិខិតសុំទោសនេះធ្វើដូចកូនក្មេងលេង