ក្រោយចូលរួមពិធីមង្គលការមួយរោង មានមនុស្សយ៉ាងតិចណាស់ ៨៥នាក់បានឆ្លងកូវីដ១៩ និងម្នាក់ស្លាប់ នៅភាគខាងជើងប្រទេសហ្ស៊កដានី

ប្រទេសហ្ស៊កដានី៖ ការសិក្សាថ្មីមួយដែលចេញទើបផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកនៅសប្ដាហ៍នេះ បានរកឃើញថាពិធីមង្គលការមួយនៅភាគខាងជើងប្រទេសហ្ស៊កដានីបានធ្វើឱ្យមនុស្ស ៨៥ នាក់បានឆ្លងវីរុស Covid-19 ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហ្ស៊កដានី (Jordan University of Science and Technology) បានឱ្យដឹងថាពិធីប្រពៃណីនិងពិធីជប់លៀងអាពាហ៍ពិពាហ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែមីនានៅទីក្រុង Irbid ។

អ្នកស្រាវជ្រាវបាននិយាយថាមនុស្សប្រហែល ៣៦០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ខណៈពេលនោះ ហ្ស៊កដានីមានករណី Covid-19 តែមួយប៉ុណ្ណោះដែលត្រូវបានបញ្ជាក់។

ក្នុងចន្លោះពេល ៤ សប្តាហ៍ក្រោយពិធីមង្គលការ ការសិក្សាបានធ្វើតេស្តលើសំណាកពីមនុស្សដែលសង្ស័យ ៣៥០ នាក់  ដែលរួមមានទាំងអ្នកដែលចូលរួមពិធីមង្គលការ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកចូលរួម។

ការសិក្សារកឃើញថា ជិតពាក់កណ្តាលនៃអ្នកជំងឺ ៧៦ នាក់ដែលបានធ្វើតេស្តវិជ្ជមាននិងចូលរួមក្នុងពិធីមង្គលការ គឺមិនមានរោគសញ្ញាអ្វីឡើយនៅពេលធ្វើតេស្ត។ ៤ ករណីក្នុងចំណោម ៩ ករណីដែលបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានចូលរួមក្នុងពិធីមង្គលការគឺមានរោគសញ្ញាដោយរោគសញ្ញាចាប់ផ្តើមរវាង ៩ ទៅ ១៩ ថ្ងៃបន្ទាប់ពីពិធីរៀបការ។

មានតែអ្នកជំងឺពីរនាក់ប៉ុណ្ណោះដែលមានស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះរួមមានស្ត្រីអាយុ ៨០ ឆ្នាំម្នាក់ដែលមានជំងឺមហារីកសុដន់ដែលវិវត្តទៅជាជំងឺរលាកសួត និងជំងឺផ្លូវដង្ហើមនិងបានស្លាប់ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីតាមដាន។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាការរកឃើញរបស់ពួកគេបង្ហាញថាអ្នកឆ្លងម្នាក់អាចចម្លងជំងឺនេះទៅមនុស្ស ២-៣ នាក់ផ្សេងទៀត ៕State Media: Jordan Confirms First Case of Coronavirus | Voice of ...

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds