ម្ចាស់ក្លឹប «Miami» និងបុគ្គលិក 0៦នាក់ ត្រូវចាប់បញ្ជូនទៅតុលាការ រីឯយុវជនដែលប្រើប្រាស់ថ្នាំញៀន ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន

(ភ្នំពេញ)៖  យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ។

ម្ចាស់ក្លឹប “Miami” ឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

គួររំលឹកផងដែរថានៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី» ថ្នាំញៀនប្រមាណ ជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន ហើយកម្លាំងនគរបាលថែមទាំងបានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ៕

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds