ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ
(ភ្នំពេញ)៖ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ២៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៤នាក់ របួសធ្ងន់ និងស្រាលចំនួន ៤៣នាក់ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ២០គ្រឿង, រថយន្តតូចចំនួន ១៩គ្រឿង និងរថយន្ដធំចំនួន ០២គ្រឿង ដែលមូលហេតុភាគច្រើនបណ្ដាលមានពីកត្តាដូចជា៖ បើកបរលើសល្បឿនកំណត់ បើកបរវ៉ាស្ដាំ បត់គ្រោះថ្នាក់ និងកត្ដាយានយន្ត៕
អត្ថបទ៖ សីហា