ឱក សុគន្ធកញ្ញា ផ្លាស់ប្ដូរ១៨០ដឺក្រេ ក្រោយរៀបការ និងមានកូនប្រុសម្នាក់
(កំសាន្ត)៖ ក្រោយពីរៀបការ និងមានកូនប្រុសជាទីស្រឡាញ់ម្នាក់ជាចំណងដៃរួចមកគេសង្កេតឃើញថាកំពូលតារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធ ចាប់ផ្ដើមផ្លាស់ប្ដូរ១៨០ ដឺក្រេ ពោលគឺខុសប្លែកកាលនាង នៅលីវ។
ភាពខុសប្លែកនេះគឺកាលពីនៅលីវ ឱក សុគន្ធកញ្ញា ជាតារាចម្រៀងស្រីម្នាក់មិនដែល Live ហ្វេសប៊ុកនិយាយ លេងជាមួយហ្វេនៗ តែក្រោយរៀបការហើយនាង បែរជាចេះ Live ហ្វេសប៊ុក យ៉ាងសប្បាយរីករាយនិយាយលេងសើចជាមួយអ្នកគាំទ្រ។ មួយវិញទៀតគ្រប់ពេលដែលបង្ហោះរូបថតម្ដងៗនាង តែងតែសរសេរពាក្យពេចន៍លេងសើចនៅលើរូបថតផងដែរ។
ក្រៅពីលេងសើចជាមួយអ្នកគាំទ្រដូចដែលបានរៀបរាប់ខាងលើហើយនោះ ចំណុចមួយទៀតគឺ ឱក សុគន្ធកញ្ញា ហ៊ានស្លៀកពាក់សិចស៊ីបញ្ចេញសម្រស់ដើមទ្រូង ជាមួយរាងកាយដ៏ស្រឡូននៅលើផ្ទៃទឹកធ្វើឲ្យបុរសៗឃើញហើយ មិនសរសើរមិនបាន ព្រោះគេកម្រឃើញនាង ស្លៀកពាក់បែបនេះណាស់។
បន្ថែមពីនេះទោះបីជារៀបការមានស្វាមី និងកូនជាទីស្រឡាញ់ម្នាក់ក្ដីតែ ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូន និងមិត្តយុវវ័យភ្លូកទឹកភ្លូកដី ពោលគឺប្រជាប្រិយភាពរបស់នាង មិនធ្លាក់ចុះឡើយមានតែឡើងស្រឺតៗដូចកាំជណ្ដើរ ដោយមានក្រុមហ៊ុនធំៗទាក់ទងឲ្យថតស្ប៉តជាបន្តបន្ទាប់៕