ដំណឹងល្អអ្នកនៅតំបន់កោះនរា ! រាជធានីភ្នំពេញ នឹងមានស្ពានបេតុងខ្សែកាប តភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា

(ភ្នំពេញ)៖ តាមផែនការក្រុមហ៊ុន OCIC នឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ខ្សែ ដើម្បីតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុន OCIC ស្នើសុំគោលគារណ៍ទៅនាំចូលនូវសម្ភារៈ និងគ្រឿងចក្រមួយចំនួនដែលមានតម្លៃសរុប ៤០,៨៨៨,៥៨០ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញតាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗ ខាងមុខនេះ។

ក្នុងលិខិតបានបញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ហើយតាមផែនការក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ខ្សែ ដើម្បីតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្សបានមួយកម្រិតធំ ពេលស្ថាបនារួច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds