តាំងពី Taew បែកពីសង្សារមក ទៅយកសេដ្ឋីធ្វើអី្វក៏មានអ្នករិះគន់ដែល…..

ថៃ៖ បានធ្វើមហាជនជាច្រើន មានភាពមិនពេញចិត្ត ព្រមទាំងរិះគន់យ៉ាងខ្លាំងៗ ទៅលើ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ នាងTaew Natapohn ដែលក្រោយពី បញ្ចប់ទំនាក់ទំនងស្នេហាជាមួយអតីតគូស្នេហ៍ មិនបានយូរប៉ុន្មានផង ស្រាប់តែមានព័ត៌មានលេចលឺថា នាងកំពុងតែទាក់ទងគ្នា ជាមួយយុវជនក្នុងសង្គមជាន់ខ្ពស់

 

យ៉ាងណាមិញ បើទោះបីជាមាន ពាក្យរិះគន់យ៉ាងណាក៏ដោយ តែតារាស្រីរូបនេះ ហាក់ដូចជាមិនបានខ្វល់ខ្វាយអ្វីបន្តិចសោះផ្ទុយទៅវិញ ចាប់តាំងពីមានព័ត៌មានបែបនេះ នាងកាន់តែ មានការលេងខ្លួនជាមួយនឹងស្ទាយ៍ដ៏លេចធ្លោ ដែលតែងតែបានបង្ហាញខ្លួននៅលើបណ្ដាសង្គម ហើយថ្មីៗនេះដែរ នាងក៏បានបង្ហាញខ្លួនយ៉ាងស៊ិចស៊ី ក្នុងឈុតប៊ីគីនី បញ្ចេញសាច់ ត្រឹមចង្កេះ ថែមទៀតផង។

 

ប៉ុន្តែ សម្រាប់រូបភាពដ៏ស៊ិចស៊ី ព្រមទាំងមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយរបស់ Taew ដែលអ្នកណាៗដែលបានឃើញហើយពិតជាមានភាពញាប់ញ័នោះ បែរជាត្រូវគេជេរយ៉ាងចាស់ដៃទៅវិញ ដោយនៅក្នុងនោះដែរ មានអ្នកលេងបណ្ដាញសង្គមមួយរូបបានចូលមកបញ្ចេញមតិ ហើយរិះគន់យ៉ាងខ្លាំង ដោយបានសរសេរត្រឹមតែមួយម៉ាត់ថា «សត្វរមាស» មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកមកបន្ថែមទៀតថា៖ 

 

តាំងពីមានគូស្នេហ៍ជាអ្នកហាយសូរមក ក៏បង្ហាញពីភាពឧស្សាហព្យាយាមសម្ដែង រៀងរាល់ថ្ងៃ


តែទោះយ៉ាងណា
ការបញ្ចេញមតិរិះគន់ទាំងនេះ ក៏ត្រូវបានអ្នកគាំទ្ររបស់នាង ជាច្រើនបានចូលមកឆ្លើយតបជំនួស ដើម្បីការពារអាយដលរបស់ខ្លួន ផងដែរ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds