លោក អ៊ុង សាម៉េត ទទួលស្គាល់ថាការចាកចេញរបស់លោកពី គណបក្សយុវជនកម្ពុជា គឺមិនមែនដោយសារការបែកបាក់ផ្ទៃក្នុងនោះទេ

(ភ្នំពេញ)៖ក្រោយពីចេញសេចក្ដីប្រកាស របស់គណបក្សយុវជនកម្ពុជា ប៉ុន្មានថ្ងៃមកនេះនិងតាមសារព័ត៍មានជាច្រើនដែលថាលោកអ៊ុង សាម៉េត បែកបាក់ ជាមួយគណបក្សយុវជនកម្ពុជាហើយគណបក្សយុវជនកម្ពុជាបានចេញសេចក្ដីប្រកាសមួយពាក់ព័ន្ធនិងការបែកបាកនេះ ដោយលើកឡើងថា៖

លោក អ៊ុង សាម៉េត បានបោះបង់ចោលការងារពីគណបក្សយុវជនចំនួន៣ដងរួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៧មកម្លេះ ហើយលោកបានស្នើរសុំឈប់លាលែងពីគណបក្សយុវជនកម្ពុជា ដោយឆន្ទៈនិងគ្មានជម្លោះដោយសំណេរផ្ទល់មកកាន់ឯកឧត្តម ពេជ្រស្រស់ ផ្ទាល់មូលហេតុកត្តាសម្ថតិភាព នឹង ជីវភាពប្រចាំថ្ងៃ៕

បើយោងតាមការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុករបស់លោក អ៊ុង សាម៉េត បានឲ្យដឹងថា រូបលោក បានសុំលាលែងពីគណបក្សយុវជនកម្ពុជា គឺដោយសារថាតែខ្ញុំមិនសូវចាប់អារម្មណ៍រឿងធ្វើនយោបាយទើបឈប់ទៅ ហើយឈប់យូណាស់ហើយ តែមិនដឹងជាយ៉ាងមិចបានជាអ្នកកាសែតសរសេរបែបនិង ហើយខ្ចិលរករឿងទៅតាមនិងដែល៕

គួររំលឹកថាការលាឈប់របស់លោក អ៊ុង សាម៉េត ពីគណបក្សយុវជនកម្ពុជាដោយតែការមិនសូវចាប់អារម្មណ៍រឿងនយោបាយ និងជីវភាពប្រចាំថ្ងៃនិងមិនមានការឈ្លោះរឺទាស់ទែងគ្នានោះទេ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds