អ៊ីវ៉ា ស្ទាយប្លែកៗ ជាមួយនិងសក់ផ្សឹត ខោអាវចម្រុះពណ៌ មើលសឹងមិនស្គាល់
កាលពីពេលថ្មីនេះ អីវ៉ា តារាចម្រៀងប្រចាំលិតកម្មសាន់ដេ បានធ្វើឲ្យប្រិយមិត្តនិងនិងអ្នកគាំទ្រជាច្រើនមានការភ្ញាកផ្អើល យ៉ាងខ្លាំងដោយរូបនាងតុបតែងខ្លួន ស្ទាយប្លែកៗ សក់ខ្លី ខោអាវចម្រុះពណ៌ ដែលធ្វើឲ្យបងប្អូន ផ្ទុះសំណើច មើលទៅសឹងតែមិនស្គាល់។យ៉ាងណាមិញតារាស្រីរូបនេះហាក់នៅតែទទួលបានចំណាប់អារម្មណ៍តាមរយៈកាយវិការក្រមិចក្រមើមរបស់នាង
ដោយមានមហាជនជាច្រើនហាក់ចង់ដឹងចង់ឃើញនៅបទចម្រៀងថ្មីដែលជាដើមហេតុធ្វើឲ្យនាងតុបតែងខ្លួនបែបនេះពេលនេះ MV ចំរៀងដែលបងប្អូនកំពុងតែទន្ទឹងរង់ចាំបានចេញជាផ្លូវការហើយចំណងជើងថា “ធ្វើចឹងបានទៀត” ដោយនិពន្ធបទភ្លេងដោយ Tha Pleng និងទំនុកច្រៀង Roza អមជាមួយការដឹកនាំយ៉ាងប៉ិនប្រសប់ពី Phea ice ដែលធ្វើ MV។
មួយបទនេះទទួលការចាប់អារម្មណ៍ជាខ្លាំង។ បងប្អូនដែលបានទស្សនា MV មួយបទនេះហើយមុខជាសើចជ្រួញច្រើនភ្លីមិនខាន ព្រោះតែតារាចម្រៀងស្រី អ៉ីវ៉ា ហាក់ប៉ិនប្រសប់សម្តែងជាខ្លាំងមិនត្រឹមតែតែងខ្លួនប្លែកនោះទេ គឺកាយវិការកំប្លែងយកតែម្តង។
អត្ថបទ កែវ ច័ន្ទសុផាវរុណ