ទស្សនាវីដេអូ McGregor ទះនិងកម្ទេចទូរសព្ទរបស់អ្នកគាំទ្រ
វីដេអូមួយបានបង្ហាញពីសកម្មភាពអ្នកប្រដាល់ Conor McGregor ទះទូរសព្ទរបស់អ្នកគាំទ្រម្នាក់ និងជាន់កម្ទេចចោលយ៉ាងសាហាវ។
McGregor ត្រូវបានចាប់ខ្លួន និងចោទពីបទប្លន់លើហេតុការណ៍ទះទូរសព្ទយុវជនវ័យ២២ឆ្នាំម្នាក់ឈ្មោះថា Ahmed Abdirzak កាលពីខែមុន។ វីដេអូបញ្ចេញដោយការិយាល័យមេធាវីរដ្ឋម៉ៃអាមី បង្ហាញសកម្មភាពគ្រប់យ៉ាង បន្ទាប់ពី Abdirzak ព្យាយាមថត McGregor នៅខាងក្នុងសណ្ឋាគារ Fontainebleau Hotel។
កីឡាករវ័យ៣០ឆ្នាំ ត្រូវប្រឈមមុខនឹងតុលាការអាមេរិកក្នុងការកាត់បន្ថយការចោទប្រកាន់ពីបទចោរប្លន់និងបទល្មើសព្រហ្មទណ្ឌ ហើយអាចត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគាររហូតដល់៦ឆ្នាំ។ តែបើតាមសារព័ត៌មាន TMZ ចុះផ្សាយថា ភាគីទាំងពីរបានដោះស្រាយគ្នាក្រៅតុលាការរួចរាល់ហើយ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន