លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសស្វែងរកក្មួយប្រុសម្នាក់ ដើម្បីជួយទំនុកបំរុងដល់ក្មួយប្រុសក្នុងការរៀនសូត្រនឹងគេដោយសារតែគ្រួសាររបស់ក្មួយក្រីក្រខ្លាំងពេក
(ភ្នំពេញ)៖ លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានមូលនិធិសប្បុរសធម៌ គយក បានប្រកាសស្វែងរកប្អួនប្រុសម្នាក់ដើម្បីជួយទំនុកបម្រុង ក្នុងការរៀនសូត្រ។
នេះបើយោងទៅតាមផេកហ្វេសប៊ុក មូលនិធិសប្បុរសធម៌ នៃគយក បានបង្ហោះថា៖ កាលពីល្ងាចមិញនេះ មានបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកយើង បានផ្ញើរូបថតរបស់ក្មួយប្រុសម្នាក់នេះ ដើម្បីឲ្យខ្ញុំផ្តល់ការជួយទំនុកបំរុងដល់ក្មួយប្រុសផង ព្រោះថា ក្មួយប្រុសពិតជាមានការតស៊ូនៅក្នុងជីវិតខ្លាំងណាស់ គ្រាន់តែក្មួយប្រុសគ្មានឱកាសបានរៀនសូត្រនឹងគេដោយសារតែគ្រួសាររបស់ក្មួយក្រីក្រខ្លាំងពេក ។ ដល់ពេលខ្ញុំសួររក អំពីទីតាំងរបស់ក្មួយ ថាតើក្មួយនៅដល់ណាដែរ បែរជាគាត់ឆ្លើយថា គាត់ក៏មិនដឹងដែរគឺគាត់បានត្រឹមឃើញគេបង្ហោះតាមហ្វេសប៊ុកតែប៉ុណ្ណោះ…. ។
លោកបានបន្តទៀតថា ហ៊ឹម….តើឲ្យខ្ញុំអាចជួបក្មួយ និង ជួយក្មួយយ៉ាងម៉េចទៅ បើខ្ញុំមិនដឹងអំពីភូមិ ឃុំ របស់គាត់ផងហ្នឹង អ៊ីចឹងហើយ មានតែសូមពឹងបងប្អូន មិត្តភក្តិនៅក្នុងហ្វេសប៊ុកយើងបន្តទៀតទេ ក្រែងមានអ្នកស្គាល់ និង អាចផ្តល់អំពីទីតាំងជាក់លាក់របស់ក្មួយមកដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចចុះទៅជួបក្មួយដោយផ្ទាល់….។ សូមអរគុណ !
សូមបញ្ជាក់ថា លោក ផន ផល្លា ជាកន្លងមករូបលោកតែងតែមានសកម្មភាពក្នុងការជួយចាស់ជរាគ្មានទីពឹង និងជួយក្មេងៗកុមារកំព្រា អោយបានរៀនសូត្ររហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យផងដែរ។