អ្នកនាងពេជ្រ សូលីកា បានបញ្ចេញវីដេអូមួយរៀបរាប់ពីការប្រែរូបរាងត្រៀមខ្លួនក្លាយជាម្តាយគេ

ភ្នំពេញ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានយល់ជ្រាបដឹងហើយថា តារាចម្រៀងហង្សមាសអ្នកនាង ពេជ្រ សូលីកា មានការប្រែប្រួលរូបរាង ដែលបានកើតឡើងយ៉ាងគំហុកចាប់តាំងពីនាងបានសម្រេចតាំងគភ៌កូនដំបូងជាមួយស្វាមីមក។

ជាក់ស្តែង មកទល់នឹងពេលនេះ កូនក្នុងផ្ទៃរបស់តារាស្រីបានវិវត្តវ័យមកកាន់តែកៀកថ្ងៃសម្រាលណាស់ទៅហើយហើយក៏ជាពេលដែលគេឃើញថា សូលីកា កាន់តែប្រែប្រួលរូប​​រាងខ្លាំង។ក្នុងនោះដែរ ភាពនារីដែលស្រឡាញ់ភាពស្រស់ស្អាត ពេជ្រ សូលីកា នៅតែមិនទាន់ចិត្តល្អ បើកចំហពីរូបរាងរបស់នាងអំឡុងពេលកំពុងពពោះឲ្យប្រិយមិត្តបានឃើញឡើយ

ប៉ុន្តែថ្មីនេះរូបមួយសន្លឹកបានលេចឡើង បង្ហាញថា សូលីកា ប្រែប្រួលរូបរាងខុសពីមុនឆ្ងាយណាស់ដោយសម្រស់ដ៏ស្រស់ឆើតរបស់នាងត្រូវលុបបាត់ដានហើយ។ដោយឡែក រូបភាពតែមួយសន្លឹករបស់ សូលីកា ត្រូវបានលេចឡើងនៅលើប្រព័ន្ធ IG របស់ស្វាមីតែប៉ុណ្ណោះ ខណៈនៅលើប្រព័ន្ធដូចគ្នារបស់តារាស្រី នៅតែបង្ហាញរូបភាពស្រស់ស្អាតរបស់នាងដូចកាលនៅខ្លួនមួយដដែល។

ទោះយ៉ាងណា សាមីខ្លួនខាងស្រីបានបដិសេធ។ យ៉ាងណាមិញរឿងទម្ងន់មិនចាំបាច់និយាយទេ!(សើច)” សូលីកាបានឆ្លើយតបទៅស្វាមីនៅក្នុងឃ្លិបវីដេអូមួយ។ ពេជ្រ សូលីកា បានទទួលស្គាល់ថា ពេលនេះ គឺនាងពិតជាឡើងគីឡូខ្លាំងមែន ហើយនេះ គឺជាសភាពទូទៅសម្រាប់ស្ត្រីភាគច្រើនបំផុតពេលមានកូន តែងតែឡើងគីឡូប្រែរូបរាងធាត់មើលមិនចង់ស្គាល់បែបនេះ។

ដោយឡែក ត្បិតថា រូបរាងនៅពេលនេះ ខុសដាច់ពីពេលមុន ដែលជានារីដ៏ស្រស់ស្អាតមួយរូប ប៉ុន្តែ សូលីកា លើកឡើងថា នេះគឺជាពលិកម្មរបស់មនុស្សស្រី ដែលធ្វើសម្រាប់ក្រុមគ្រួសារសម្រាប់មនុស្សដែលខ្លួនស្រឡាញ់។

ដូច្នេះហើយ នាងទទួលយកដោយការពេញចិត្ត។ យ៉ាងណាមិញ តាមវីដេអូឃ្លិបដែលមានរយៈពេល ៥នាទី បានឲ្យដឹងថា កូនក្នុងផ្ទៃរបស់ សូលីកា កាន់តែវិវត្តមកកាន់តែកៀកថ្ងៃប្រសូតមកហើយ ពោលគឺនៅប្រមាណជាង ១ខែទៀតប៉ុណ្ណោះ។ ដូច្នេះហើយ ឪពុកម្ដាយវ័យក្មេង ត្រូវបានគេឃើញបណ្ដើរគ្នាទៅទិញឥវ៉ាន់មួយចំនួនសម្រាប់កូនតូចរបស់ពួកគេហើយ៕ប្រភព៖ ហ្វេសប៊ុក

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds