ឆ្នាំ២០២០នេះ ប្រទេសថៃព្យាករថា នឹងអាចបាត់ភ្ញៀវទេសចរ បរទេស ៦៥%

(ថៃ)៖ អាជ្ញាធរ ទេសចរណ៍ថៃ បានប៉ាន់ស្មានថាចំនួន ភ្ញៀវទេសចរ បរទេស អាចនឹងធ្លាក់ចុះ ជិត ២ភាគ៣មក នៅត្រឹមតែ ១៤លាននាក់ប៉ុណ្ណោះ នៅឆ្នាំ ២០២០នេះ ដែលជាចំនួនទាប់បំផុត ក្នុងរយៈពេល ១៤ឆ្នាំ ចុងក្រោយនេះ ខណៈដែលជំងឺរាតត្បាតកូរ៉ូណា(Covid-19) បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ ការធ្វើដំណើរនៅទូទាំងពិភពលោក។

ឆ្នេរប៉ាតាយ៉ា ប្រទេសថៃ ដែលធ្លាប់តែមានភ្ញៀវកកកុញ តែរូបថត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ Reuters បង្ហាញពីភាពស្ងាត់គ្មានភ្ញៀវ។ឆ្នេរប៉ាតាយ៉ា ប្រទេសថៃ ដែលធ្លាប់តែមានភ្ញៀវកកកុញ តែរូបថត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ Reuters បង្ហាញពីភាពស្ងាត់គ្មានភ្ញៀវ។

ឥឡូវនេះ អាជ្ញាធរទេសចរណ៍ថៃព្យាករថាឆ្នាំនេះ មានភ្ញៀវទេសចរ បរទេស ត្រឹមតែ ១៤ ទៅ ១៦លាន នាក់ ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីចំនួន ៣៣,៨លាននាក់ ដែល បាន ព្យាករទុកកាលពីខែមីនា កន្លង ទៅ។ឆ្នាំទៅមិញ (ឆ្នាំ២០១៩) ទេសចរ បរទេសដែលបានមកទស្សនា ប្រទេសថៃ មានចំនួន ៣៩,៨លាននាក់ ។ទេសចរណ៍ជាវិស័យមួយ ដ៏សំខាន់ណាស់ចំពោះ ប្រទេសថៃ ដែលរកចំណូល បានស្មើនឹង១១% នៃ ផលិតផល ក្នុងស្រុកសរុបរបស់ថៃកាលពីឆ្នាំទៅមិញ។

ប៉ុន្តែ ទោះជាយ៉ាងនេះ ក្ដី អាជ្ញាធរទេសចរណ៍ថៃ សង្ឃឹមថាទេសចរបរទេសនឹង ត្រឡប់មកទស្សនាប្រទេសថៃវិញ នៅក្នុង ខែតុលា ដែលជារដូវសម្បូរ ភ្ញៀវ ទេសចរណ៍។ ក៏ប៉ុន្តែ អាជ្ញាធរទេសចរណ៍ថៃបន្តថាអ្វីៗនឹងអាស្រ័យទៅតាមស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩ និង ការរឹតត្បិតលើ ការធ្វើដំណើរ។ សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះកាន់តែខ្លាំងនៅត្រីមាសទី២ ដោយសារ វិបត្តិកូវីដ-១៩

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣០១៥ករណី ក្នុងនោះ ស្លាប់ ៥៦ករណី ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើង ដំបូង នៅក្នុងប្រទេសនេះ នៅខែមករា ហើយ បច្ចុប្បន្ន ចំនួនករណី ឆ្លងថ្មីហាក់ មាន ការថមថយចុះ ខ្លះហើយ។រដ្ឋាភិបាលថៃបានពន្យារពេលនៃការដាក់បម្រាម លើ ការហោះហើរ ពីក្រៅប្រទេសដែលបាន ដាក់កាលពីថ្ងៃទី៤ ខែមេសា រហូតដល់ដំណាច់ខែឧសភានេះ ដើម្បី ព្យាយាមទប់ការឆ្លងរាតត្បាតនៃ វីរុសកូវីដ១៩ ដែលបានឆ្លង ទៅ លើ មនុស្ស ជាង ៤លាននាក់ហើយនៅទូទាំងពិភពលោក។

ក្នុងត្រីមាសទី១ ឆ្នាំ ២០២០ ពោលគឺ ពីខែមករា ដល់ខែមីនា ចំនួនភ្ញៀវទេសចរ បរទេសដែលមកទស្សនាប្រទេសថៃបានថយចុះ ៣៨% មក នៅត្រឹមតែ ៦,៦៩លាននាក់ប៉ុណ្ណោះ ក្នុងនោះ ចំនួនភ្ញៀវចិន ដែលជាប្រភពធំជាងគេបំផុត នៃអ្នកទេសចរពីក្រៅប្រទេសបានធ្លាក់ចុះដល់ទៅ ៦០% មកនៅត្រឹមតែ ១,២៥លាននាក់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds