ក្រសួងសុខាភិបាល៖ រហូតមកដល់ពេលនេះគណៈកម្មាធិការជាតិប្រយុទ្ធជំងឺកូវីដ១៩ បានទទួលថវិកាពីសប្បុរសជន និងមន្ត្រីរាជការ បានចំនួន២៤លានដុល្លារ
លោកស្រី យក់ សម្បត្តិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ឧសភានេះថា ថវិកាបានសប្បុរសជនក្រសួងបានយកទៅទិញម៉ាស និងសម្ភារៈការពារជំងឺកូវីដ១៩ អស់ ប្រមាណ ៧លានដុល្លារ។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះគណៈកម្មាធិការជាតិប្រយុទ្ធជំងឺកូវីដ១៩ បានទទួលថវិកាពីសប្បុរសជន បានចំនួន១៤លានដុល្លារ។ ចំណែកថវិកាបានពីមន្រ្តីរាជការ ចំនួន៤១ស្ថាប័ន ដែលបានបរិច្ចាគប្រាក់បៀវត្សររបស់ខ្លួន សរុបប្រមាណ១០លានដុល្លារ។
មន្រ្តីក្រសួងសុខាភិបាលខាងលើបានអះអាងថានៅពេលនេះកម្ពុជាមានម៉ាស ទំាងម៉ាស់ធម្មតា និងម៉ាស់វិជ្ជសាស្រ្ត រួមទំាងសម្ភារៈមួយចំនួន ដើម្បីការពារជំងឺកូវីដ១៩ ដោយបានស្តុកទុកនៅក្នុងឃ្លាំងចំនួនពីរកន្លែង គឺស្តុកយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៅលើផ្លូវជាតិលេខ៦មួយកន្លែង និងស្តុករបស់ក្រសួងសុខាភិបាលនៅម្តុំចោមចៅមួយកន្លែងទៀត។
មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងបន្តថាក្រសួងនឹងធ្វើការបែងចែកសម្ភារៈការពារកូវីដ១៩ទំាង នោះភ្លាមៗ ទៅគ្រប់ខេត្តក្រុងទូទំាងប្រទេសប្រសិនមានតម្រូវការនោះ៕