សង្ក្រានព្រៃវែង ឆ្នាំនេះ តុបតែងខេត្តរំលេចទៅដោយភ្លើងពណ៌ចែងចាំង និងកម្មវិធីកម្សាន្តជាច្រើន ដើម្បីទទួលភ្ញៀវក្នុងឱកាសឆ្នាំថ្មី

សល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈាងចូលមកដល់ហើយ ដោយគ្រប់គ្នាហាក់មមាញឹកជាខ្លាំងក្នុងការត្រៀមខ្លួនសម្រាប់ទទួលទេពធីតាឆ្នាំថ្មី និងពិធីបុណ្យមួយនេះ។ តាមបណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជាហាក់ញាប់ដៃញាប់ជើងខ្លាំងក្នុងការរៀបចំខេត្តដើម្បីស្វាគមន៍ឆ្នាំថ្មី និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ក្នុងនោះ ខេត្តព្រៃវែង ក៏បានរៀបចំតុបតែងរចនាសោភ័ណ្ឌភាពក្រុងរបស់ខ្លួនបានយ៉ាងស្អាតល្អប្រណីត មិនចាញ់ខេត្តដទៃនោះឡើយ។ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ឆ្នាំកុរ នេះខេត្តព្រៃវែងបានរំលេចខ្លួនទៅដោយផ្កាភ្ញី ភ្លើងពណ៌ និងការតុបតែងប្រកបទៅដោយភាពទាក់ទាញ និងចំណីអារម្មណ៍ប្លែកខុសពីឆ្នាំមុនៗ ដោយជាពិសេសគឺត្រៀមទទួលភ្ញៀវទេសចរណ៍ជាច្រើននាក់ចូលរួម ជាមួយកម្មវិធីពិសេសដែលធ្វើឡើងក្នុងកម្មវិធី “សង្ក្រានព្រៃវែង”៕

កម្មវិធីសប្បាយៗក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០១៨។ ចុះឆ្នាំនេះមានអ្វីប្លែកពីនេះ?

Posted by សង្ក្រាន្ត ព្រៃវែង on Wednesday, 10 April 2019

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds