អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចាត់ទុកថាវិធានការដោះស្រាយវិបត្តិ COVID-19 របស់ដូណាល់ ត្រាំ គឺជា «ភាពវឹកវរដ៏មហន្ដរាយ»

(វ៉ាស៊ីនតោន) អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចាត់ទុកថាវិធានការដោះស្រាយវិបត្តិ COVID-19 របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គឺជា «ភាពវឹកវរដ៏មហន្ដរាយ» ខណៈជំងឺឆ្លងរាតត្បាតសកលដ៏កាចសាហាវនេះ បានផ្ដាច់ជីវិតមនុស្សលើស ៨ម៉ឺននាក់ហើយ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី១០ ខែឧសភា ឆ្នាំ២០២០។

 

 

លោក អូបាម៉ា ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបមួយតាមរយៈវីដេអូខុនហ្វេរិន កាលពីថ្ងៃសុក្រកន្លងនេះ ជាមួយអតីតមន្ត្រីនៃរដ្ឋបាលរបស់លោកជាង ,០០០នាក់ ហើយព័ត៌មាននេះត្រូវបានចេញផ្សាយមុនគេ ដោយ Yahoo News

 

 

លោក អូបាម៉ា បានលើកឡើងដូច្នេះថា៖ «វាគឺជាភាពវឹកវរដ៏មហន្តរាយអ្វីដែលយើងកំពុងប្រយុទ្ធជាមួយ មិនមែនត្រឹមតែវីរុសនោះទេ តែយើងក៏កំពុងប្រយុទ្ធប្រឆាំងផងដែរនឹងភាពអាត្មានិយម,បក្ខពួក,ការបែកបាក់, និងការមើល ឃើញអ្នកដទៃជាសត្រូវហើយទាំងនេះអាចជាហេតុផលមួយដែលធ្វើឱ្យការដោះស្រាយវិបត្តិសកល COVID-19 មានភាពទន់ខ្សោយ»

 

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ,៣៤៧,៣០៩នាក់ ក្នុងនោះស្លាប់ ៨០,០៣៧នាក់ និងជាសះស្បើយឡើងវិញ ២៣៨,០៧៨នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds