នៅលើពិភពលោកចំនួនអ្នកឆ្លង COVID-19កើនដល់ជាង ៤.១លាននាក់ ស្លាប់ជាង ២៨ម៉ឺននាក់ និងជាសះស្បើយជិត ១.៤៤លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង 9:30ព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,១០០,៧២៩ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៨០,៤៣១នាក់ និងជាសះស្បើយឡើងវិញ ១,៤៤១,៤៧៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៤៧,៣០៩នាក់ ស្លាប់ចំនួន ៨០,០៣៧នាក់ និងជាសះស្បើយចំនួន ២៣៨,០៧៨នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖