លោក ពេជ្រ ស្រស់៖ សូមបងប្អូនមេត្តាកុំយល់ច្រឡំថាខ្ញុំស្ងាត់ដោយសារតែនាយករដ្ឋមន្ត្រីមានមតិមកលើរូបខ្ញុំអី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសរសេរនៅលើបណ្ដេញសង្គមថា «មានបងប្អូនមួយចំនួនសួរខ្ញុំថា…ហេតុអ្វីបានជាឯកឧត្តមស្ងាត់ម៉្លេះមួយរយៈនេះ? ខ្ញុំសូមឆ្លើយតបទៅ បងប្អូនមួយចំនួនទាំងនោះវិញថាខ្ញុំមិនមែនស្ងាត់ទេ ក៏ប៉ុន្តែការងារដែលខ្ញុំត្រូវធ្វើគឺខ្ញុំបានធ្វើរួចអស់ហើយនៅក្នុងកាលៈទេសៈមេរោគCOVID-19 វាយលុកនៅកម្ពុជាយើង ដូច្នេះខ្ញុំក៏ត្រូវសម្លឹងមើលរឿងជាច្រើនទៀត ដែលនឹងត្រូវចូលរួមដោះស្រាយក្រោយពេលCOVID –19 ស្ងប់ស្ងាត់ទៅវិញ។

លោកបន្តថា «ដូច្នេះហើយសូមបងប្អូនមេត្តាកុំយល់ច្រឡំថាខ្ញុំស្ងាត់ដោយសារតែនាយករដ្ឋមន្ត្រីមានមតិមកលើរូបខ្ញុំអី ពីព្រោះយើងជាអ្នកនយោបាយត្រូវតែចេះរើសការងារមកធ្វើគឺមិនមែនធ្វើគ្រប់ការងារដែលការងារខ្លះជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ»

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនៅក្នុងសន្និសិទសារព័ត៍មានពីការវិវិត្តន៍នៃជំងឺកូវីដ១៩ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានប្រតិកម្មទៅ លោក ពេជ្រ ស្រស់ ពាក់ព័ន្ធនឹងរឿងស្នើសុំធនាគារពន្យាពេលបង់លុយដល់ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds