សេដ្ឋីម្នាក់បន្សល់ទឹកកាមក្នុងស្រោមអនាម័យ ហេីយត្រូវអ្នកសម្អាតលួចយកទៅ…
អ្នកអនាម័យអាយុ ៤០ នៃសណ្ឋាគារ Las Vengas បានឈ្នះក្នុងរឿងក្តីមានកូន ជាមួយមហាសេដ្ឋីអាយុ ២៨ ឆ្នាំ ដែលមិនធ្លាប់បានរួមដំណេកជាមួយគ្នាសោះ ។តាមការចុះផ្សាយពី Waploaded ឱ្យដឹងថា ស្ត្រីអ្នកសម្អាតនោះឈ្មោះ Jane ហើយពេលនាងមានអាយុ ៣៦ឆ្នាំ នាងបានលួចស្រោមអនាម័យដែលមានមេជីវិត របស់មហាសេដ្ឋីវ័យ២៤ឆ្នាំមួយរូប ពីក្នុងធុងសម្រាម ។
បន្ទាប់មកនាងបានយកមេជីវិតនោះមកបញ្ចូលក្នុងស្បូនរបស់នាង រហូតមានផ្ទៃពោះ ហើយទទួលបានកូនប្រុសមួយរូបដែលពេលនេះមានវ័យ ៤ ឆ្នាំទៅហើយ ។អំឡុងពេលបើកសាវនាការអ្នកស្រី Jane បានសារភាពថា នាងមិនបានគេងជាមួយមហាសេដ្ឋីវ័យក្មេងនោះទេ ។នាងបានយកមេជីវិតពីក្នុងស្រោមអនាម័យក្នុងធុងសម្រាមមកដាក់បញ្ចូលក្នុងពោះដើម្បីបង្កើតកូនដោយខ្លួនឯង ។
នាងបាននិយាយថា ៖គាត់បានទុកសៀវភៅធនាគារនៅក្នុងបន្ទប់សណ្ឋាគារ ខ្ញុំបានឃើញវា ខណៈពេលដែលខ្ញុំកំពុងតែចង់បានកូនផងនោះ ខ្ញុំគិតថា វាប្រាកដជាល្អប្រសិនបើខ្ញុំមានកូនជាមួយបុរសអ្នកមាន។
ក្រោយពីបានត្រួតពិនិត្យឃើញថា កូនប្រុសនោះពិតជាកូនរបស់មហាសេដ្ឋីនោះ តុលាការបានកាត់ក្តីឱ្យមហាសេដ្ឋីនោះផ្តល់សំណងចំនួន ២ លានដុល្លារទៅម្តាយក្មេង ដែលលោកមិនបានចិញ្ចឹមគេរយៈពេល ៣ឆ្នាំ ។
យ៉ាងណាមិញមេធាវីភាគីមហាសេដ្ឋីវ័យក្មេងក៏បានឱ្យដឹងថា ពួកគេក៏មានគម្រោងក្នុងការដាក់ពាក្យបណ្តឹងទៅស្រ្តីនោះវិញពីបទ ដែលនាងបានលួចមេជីវិតរបស់ខ្លួននឹងរំលោភភាពផ្ទាល់ខ្លួនរបស់លោកផងដែរ ៕