លោក ឃួង ស្រេង ណែនាំឱ្យសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឳកាសបុណ្យចូលឆ្នាំ
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃ ពុធ ០៦កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវ នឹង ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ២០១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារត្រៀមរៀបចំ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ បាន ណែនាំអោយសមត្ថកិច្ចទាំងពីរប្រភេទ អាជ្ញាធរខណ្ឌទាំង១២ពង្រឹងសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរដើម្បី បង្ក លក្ខណៈ ងាយ ស្រួល និង ផ្ដល់ភាពសប្បាយ រីករាយជូនបង ប្អូន ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ក្នុង ឱកាស បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃមីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ផែនការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញយើងបានរៀបចំផែនការច្បាស់លាស់ហើយនៅសល់តែការអនុវត្តប៉ុណ្ណោះ ដូច្នេះទេសមត្ថកិច្ចនិងអាជ្ញាធរដែនដីទាំងអស់ត្រូវតែពង្រឹងការអនុវត្តការងារទៅតាមផែនការដែលបានដាក់ចុះ ។
លោកបញ្ជាក់ថា រយៈពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ប្រជាពលរដ្ឋភាគច្រើនគឺគាត់ចាកចេញពីលំនៅដ្ឋាន ដោយចាក់សោរផ្ទះទុក
ចោល បន្សល់នូវយានជំនិះនិងសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងផ្ទះ ដូច្នេះទេក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ យើងត្រូវការពារ ទ្រព្យសម្បត្តិប្រជាពលរដ្ឋឲ្យបានគង់វង្ស។
ក្រៅពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋហើយនោះ លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវណែនាំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលកើតឡើងខណៈដែលរដូវនេះអគ្គីភ័យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋស្ទើរតែរាល់ថ្ងៃ។ ជាងនេះទៅទៀតបញ្ហាសំរាម ក៏ត្រូវបានលោកអភិបាលរាជធានីភ្នំពេញដាក់ចេញជាវិធាន ដើម្បីទុកដាក់សំរាមឲ្យបានល្អប្រសើរផងដែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះដោយសារតែកម្មករកម្មការិនី របស់ក្រុមហ៊ុនស៊ីនទ្រីត្រូវឈប់សម្រាកទៅស្រុកកំណើត។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាលោកសេង វណ្ពៈនា
យករដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ពាក់ព័ន្ធនឹងកម្លាំងនៃការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងបុណ្យចូលឆ្នាំខ្មែរនេះ យើងបានត្រៀមកម្លាំងអស់ហើយ ដោយឡែក
ការរៀបចំតុបតែងលម្អសោភ័ណភាពរាជធានីភ្នំពេញនៅកន្លែងសប្បាយសុភាពមួយចំនួនក៏យើងបានរៀបចំស្ទើរតែទាំងស្រុងហើយដែរ៕
អត្តបទ ៖ រតនៈ