ក្រោយដកដំណែង William Guang, លោកពេជ្រ ស្រស់ ប្រាប់ពលរដ្ឋកុំអោយអស់សង្ឃឹម ព្រោះនៅមានលោកមួយរូបទៀត

(ភ្នំពេញ)៖បន្ទាប់ពីមានការបញ្ចប់មុខតំណែងរបស់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ​ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី លោកពេជ្រ ស្រស់ បានប្រាប់ពលរដ្ឋខ្មែរកុំអោយអស់សង្ឃឹម ព្រោះនៅមានលោកមួយរូបទៀត ដែលកំពុងស្ថិតនៅក្នុងតំណែងនេះនៅឡើយ។

សូមរំលឹកថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ សម្រេចបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថានចេញលិខិតបំភ្លឺចំពោះមេបក្សខ្មែរក្រោករូបនេះ យ៉ាងដូច្នេះថា ក្រសួងបរិស្ថាន ពិតជាមានការសោកស្ដាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសារធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សាមាជិកឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្ដល់យោបល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងបរិស្ថានបានបន្តថា៖ ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសំដីប្រមាថ មូលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ភស្តុតាងច្បាស់លាស់របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចគឺមិនសាកសម ជាអ្នកមានសមត្ថកិច្ចនិងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds