លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានទទួលយកនូវសំណើររបស់ លោក ពេជ្រ ស្រស់
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា លោកបានចូលរួមប្រជុំពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ស្តីអំពីការផ្សព្វផ្សាយគ្រឿងស្រវឹងហួសហេតុ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
ដោយយោងទៅតាមហ្វេសប៊ុក Facebook ផ្លូវការរបស់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូរបស់គណបក្សយុវជនកម្ពុជា លោកបានលើកជាសំណើរបន្ទាន់មួយដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីចេញប្រកាសក្នុងការលុបបំបាត់ពីការផ្សព្វផ្សាយគ្រឿងស្រវឹងហួសហេតុពេក (ការផ្តល់រង្វាន់) និងការធ្វើប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹងតាម ឃុំ ស្រុក ខេត្តនៅទូទាំងប្រទេសកម្ពុជាដើម្បីការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើង ដោយលោកបាននិយាយបន្ថែមថា លោកមានឆន្ទៈចង់បានការរឹតបន្តឹងនិងការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព៕
អត្ថបទ៖ សីហា