រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹងស្ដីពីការ ផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ម៉ោង 08:25 AM

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម ដាក់តាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេល ក្រុមហ៊ុនប្រមូលសំរាម ត្រូវបានឈប់សម្រាក ដែលមិនបានផ្តល់សេវាពេញលេញ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ និងសូមឲ្យជួយរក្សាទុកដាក់សំរាមរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន៕

 

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds