ព្រឹកនេះក្រសួងសុខាភិបាល បន្តប្រកាសថាមិនមានរកឃើញករណីអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មីនោះទេ ខណៈព្យាបាលអ្នកជម្ងឺជាសះស្បើយ ០១នាក់បន្ថែមទៀត
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩នោះទេ ហើយនៅថ្ងៃនេះផងដែរ ព្យាបាលអ្នកជម្ងឺកូវីដ១៩ បានជាសះស្បើយចំនួន ០១ នាក់បន្ថែមទៀត សរុបអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។