ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់អ្នកលក់អនឡាញម្នាក់ឲ្យឈប់ធ្វើការផ្សព្វផ្សាយលក់នូវផលិតផលគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាតជាបន្ទាន់
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:20 PM
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Na Na OnlineShop និង NaNa Brand Nrn ដែលផ្សព្វផ្សាយលក់នូវផលិតផលគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ដែលនាំឲ្យប៉ះពាលសុខភាពនិងអាចបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់។
អត្ថបទ៖ សីហា