លោក ពេជ្រ ស្រស់ ៖ ធ្លាប់ក្រីក្រទើបយល់អារម្មណ៍ដល់អ្នកកំពុងតែជួបប្រទះនូវសភាពក្រីក្រ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់​ បានដឹកនាំក្រុមការងារចែកអំណោយអង្ករ ចែកជូនលោកតា លោកយាយ ក្មេងៗកំព្រានៅសង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញដើម្បីពួកគាត់ដោះស្រាយនូវភាពទាល់មួយរយៈក្នុងកាលៈទេសៈCOVID-19វាយលុកនៅកម្ពុជាយើង។

នេះបើយោងតាមការបង្ហោះនៅលើផេកហ្វេសបុករបស់លោកផ្ទាល់ថា៖ ធ្លាប់ក្រីក្រទើបយល់អារម្មណ៍ដល់អ្នកកំពុងតែជួបប្រទះនូវសភាពក្រីក្រ…..នៅព្រឹកនេះ ខ្ញុំបាននាំយកអង្ករមកចែកជូនលោកតា លោកយាយ ក្មេងៗកំព្រានៅសង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញដើម្បីពួកគាត់ដោះស្រាយនូវភាពទាល់មួយរយៈក្នុងកាលៈទេសៈCOVID-19វាយលុកនៅកម្ពុជាយើង។

គួរបញ្ជាក់ផងដែរថាលោកធ្លាប់បានចែកអំណោយជូនប្រជាពលរដ្ឋបាន ៦លើករួចមកហើយ ដោយកាលពីលើកទី១ ចែកជូនពលរដ្ឋដែលខ្វះខាតពិតប្រាកដចំនួន១០០គ្រួសារស្ថិតនៅភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង) និងលើកទី២ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ និងលើកទី៣ ចែកជូនប្រជាពលរដ្ឋដែលរស់នៅតាមសំយ៉ាបផ្ទះគេនិង អ្នកប្រកបរបរធាក់ស៊ីក្លូលើកទី៤ចែកជូនប្រជាពលរដ្ឋរត់ម៉ូតូឌុប​ចំនួន១០០គ្រួសារ ដែលស្ថិតនៅក្នុងក្រុងភ្នំពេញលើកទី ៥ជូនក្មេងៗកំព្រានៅផ្ទះសហគមន៍កុមារកំព្រាក្នុងស្រុកឈូកខេត្តកំពតចំនួនអង្ករ២០បេ និងលើកទី៦ ចែកជូនលោកយាយលោកតាចាស់ៗក្រីក្រ 20គ្រួសារមកពីស្រុកដងទង់និងស្រុកឈូកខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាមនិង មី និងមានត្រីខ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds