លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ស្នើរដល់ លោក ពេជ្រ ស្រស់ ឲ្យជួយជម្រុញឲ្យច្បាប់គ្រប់គ្រងគ្រឿងស្រវឹងចេញជាផ្លូវការ ដោយសារច្បាប់នេះជាប់គាំងនៅក្រសួងសុខាភិបាល
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 12:55 PM
(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអញ្ចើញប្រជុំពិភាក្សាជាមួយនឹង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រធានអំពីការស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ហើយនៅក្នុងឳកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានសុំស្នើរឲ្យ លោក ពេជ្រ ស្រស់ ជួយជម្រុញឲ្យច្បាប់គ្រប់គ្រងគ្រឿងស្រវឹងចេញជាផ្លូវការ គឺដោយសារច្បាប់នេះជាប់គាំងនៅក្រសួងសុខាភិបាល ពីព្រោះតែពេលកន្លងមក នាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានលើកសំណើរចង់ក្រងទៅខាងក្រសួងសុខាភិបាលដែរ តែហាក់ពុំមានការឆ្លើយតបសោះ៕
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
អត្ថបទ៖ សីហា