មកស្គាល់តារាខ្មែរស្រស់ស្អាត ១០រូបដែលជាកូនកាត់ខ្មែរ-បរទេស
នៅក្នុងសង្គមសិល្បៈខ្មែរមានតារាសម្ដែង ក៏ដូចជាតារាចម្រៀងជាច្រើននាក់ ដែលមានឈាមជ័របរទេស ដោយអ្នកខ្លះកាត់រហូតដល់៣ សាសន៍ក៏មាន។ ថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់តារាខ្មែរកាត់បរទេសចំនួន ១០ រូប ដូចខាងក្រោម៖
១. កញ្ញា ម៉ៃយ៉ា៖ ជាតារាសម្ដែង នាងជាកូនខ្មែរកាត់អាល្លឺម៉ង់ ដែលម្ដាយនាងជាជនជាតិខ្មែរ ឪពុកជាជនជាតិអាល្លឺម៉ង់។២. លោក Sullivan Eav ៖ ជាតារាសម្ដែងកូនកាត់ ខ្មែរ អ៉ីតាលី។៣. លោក សួន រ៉ានីរ៉ាស៊ីនី ៖ ជាតារាសម្ដែងកូនកាត់ខ្មែររុស្ស៊ី ដែលមានម្ដាយជាជនជាតិរុស្សី និង ឪពុកជាជនជាតិខ្មែរ។៤. អ្នកនាង ប៊ី រីយ៉ា ៖ ជាតារាសម្ដែងកូនកាត់ខ្មែរឥណ្ឌា។
៥. លោក ណាផាត់ជិន ដាវង្ស ហៅ ដែន សក្ដដា ៖ ជាតារាសម្ដែងខ្មែរកាត់ថៃ ដោយម្ដាយជាជនជាតិខ្មែរ ឪពុកជនជាតិថៃ។
៦. លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ៖ ជាតារាសម្ដែង និងចម្រៀងខ្មែរកាត់ថៃ ដោយមានឪពុកថៃ ម្ដាយខ្មែរ។
៧. កញ្ញា ហង្ស ម៉ានីតា៖ ជាតារាសម្ដែង និងម៉ូដែល កូនកាត់ខ្មែរបារាំង ដែលមានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង។
៨. Stella ៖ ជាតួសម្ដែង ដែលមានឪពុកជាជនជាតិប៊ុលហ្គារី និងម្ដាយជាជនជាតិខ្មែរ
៩.Melia ជាកូនកាត់ខ្មែរ-បារាំង ក្នុងនោះ ម្ដាយជាជនជាតិខ្មែរ ឪពុកជនជាតិបារាំង។
១០.សោម៉ា ជាកូនខ្មែរកាត់បារាំង មានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ។