ចូលរួមរំលែកទុក្ខ!! ស្ដ្រីខ្មែរម្នាក់ទៀតរស់នៅប្រទេសអាល្លឺម៉ង់ បានស្លាប់ដោយសារជំងឺកូវីដ១៩
(ភ្នំពេញ)៖ នៅប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មានគឺ ឯកឧត្តម ខៀវ កាញ់រិទ្ធិ បានឲ្យដឹងថា មានស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលរស់នៅប្រទេសអាល្លឺម៉ង់ ទើបបានទទួលមរណភាពថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសារ ដែលឯកឧត្តម ខៀវ កញ្ញារិទ្ធិ បានបង្ហោះនោះមានខ្លឹមសារដូចតទៅ៖ “ថ្ងៃនេះ ប្អូនស្រី Sophy Um រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារការឆ្លងនៃមេរោគ COVID-19 ឬ Corona – Virus ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ដូចគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពប្អូនស្រី និងសូមអោយដូងវិញ្ញាណក្ខន្ធប្អូនស្រីបានទៅដល់ឋានសុគតិភព កើតជាតិណាៗ សូមឲ្យប្អូនស្រីមានសំណាងល្អ និងអាយុវែង។“
ជាចុងក្រោយ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពអ្នកស្រី អ៊ុំ សុភី ចំពោះការបាត់បង់សាច់ញាតិជាទីស្រលាញ់ ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩៕