ប្តីប្រពន្ធពីរនាក់រស់នៅសង្កាត់ជ្រោយចង្វារ និងបុរសជនជាតិចិនសញ្ជាតិកាណាដាម្នាក់ស្នាក់នៅខុនដូរក្នុងសង្កាត់បឹងកេងកងត្រូវបានអនុញ្ញាតចេញពីពេទ្យនៅថ្ងៃនេះ ក្រោយព្យាបាលជាសះស្បើយ
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ នេះ មានអ្នកជាសះស្បើយថ្មីចំនួន ៣នាក់ដែលធ្វើអោយមានអ្នកជាសះស្បើយសរុបអ្នកចំនួន ១១០នាក់និងអ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ មិនមានបាត់បង់ជីវីត
សូមបញ្ជាក់ថាសរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់ និងជាសះស្បើយសរុបមានចំនួន ១១០នាក់ហើយ និងមានអ្នកបន្តព្យាបាលត្រឹមតែ ១២នាក់តែប៉ុណ្ណោះ។