តំបន់ក្បែរប្រជុំកោះ Ogasawara របស់ជប៉ុនត្រូវបានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ «៦.៩រ៉ិចទ័រ»
(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយដីដែលមានកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ បានវាយប្រហារតំបន់ដែនសមុទ្រ ស្ថិតនៅក្បែរប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ភាគខាងត្បូងប្រទេសជប៉ុន ដែលមានចម្ងាយ ១,០០០គីឡូម៉ែត្រពីទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
ភ្លាមៗបែបនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬជនរងគ្រោះដែលអាចអាចមានឡើងនៅឡើយទេ ខណៈការព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។ ប្រជុំកោះ Ogasawara ស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក និងមានប្រជាជនជប៉ុនរស់នៅតែជាង ២,០០០នាក់ប៉ុណ្ណោះ៕