ពលករខ្មែរនៅថៃចំនួន ១៧នាក់ ត្រូវប៉ូលីសថៃឃាត់ខ្លួនពីបទជួបជុំគ្នាផឹកស៊ី ដែលខុសពីច្បាប់គ្រាអាសន្នប្រទេសថៃ

ថៃ៖ សមត្ថកិច្ច​ថៃ​បានធ្វើការចុះ​ឃាត់ខ្លួន​ពលករ​ខ្មែរ​​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​ពួកគេទាំងអស់​នោះបានជួបជុំគ្នាស៉ីផឹក និងរាំច្រៀង នៅ​ស្រុក​ខ្លងលួង​ ខេត្ត​ផាធុមថានី ប្រទេស​ថៃ ដែលនេះជាទង្វើរខុសពីក្រឹត្យគ្រាអាសន្នរបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News របស់ថៃ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ហេតុ​ការណ៍​បាន​កេីត​ឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​១៤​ នៅមុខផ្ទះលេខ​៤/៦ ក្នុងភូមិទី១២ ហើយក្រុមអ្នកផឹកស៉ីមានស្រី ៥នាក់ និងប្រុស ១២នាក់​។

ប្រភពបានឱ្យដឹងដែរថា ពួកគេទាំងនោះបានផឹកស៉ី និងរាំច្រៀង ដោយមិនមានការពាក់ម៉ាស់ត្រឹមត្រូវ ដើម្បីការរពារវីរុស COVID-19 អ្វីនោះទេ។ នៅពេលប៉ូលីសចុះមកឃាត់ខ្លួន មានមនុស្ស៣នាក់បានរត់ចេញពីទីនោះ ដោយសារប៉ូលីសមានគ្នាតិច ហើយមិនអាចដេញចាប់បានទាំងអស់នោះទេ។ បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង​អស់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​ខ្លងលួង​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​របស់​ប្រទេស​ថៃ​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds